top of page
Writer's picturegreenladycambodia

ពណ៌ឈាមរដូវ៖ ជាពិេសសឈាមពណ៌ខ្មៅស្អិត មេចបានវាក្លាយជាខ្មៅចឹង?



ប្រៀបដូចទៅនឹងផ្កាកុលាបដែលដូរពណ៌ពីក្រហមទៅក្រៀមត្នោតហើយខ្មៅជាវិវត្តន៍នៃធម្មជាតិ ឈាមរដូវក៏ដូចគ្នាដែរវាវិវត្តន៍ពីពណ៌ក្រហមស្តើងខ្ចីទៅខ្មៅស្អិត ដែលជាដំណើរធម្មជាតិដូចគ្នា។


ឈាមពណ៌ថ្មីដែលមានពណ៌ក្រហមស្តើងបញ្ជាក់ថាឈាមទើបតែចាប់ផ្តើមធ្លាក់អ្នកឃើញវាច្រើនថ្ងៃទី១នៃការមករដូវ។ វានឹងឡើងក្រហមខ្លាំងទៅៗ ជាពណ៌ក្រហមក្រម៉ៅពេលវាធ្លាក់បាន២ទៅ៣ថ្ងៃ ហើយនឹងប្រែជាពណ៌ត្នោតជាឈាមចុងក្រោយមានន័យថាវាចាប់ផ្តើមចាស់ និងអាចទៅជាខ្មៅហើយស្អិតពេលដែលវាចាស់ខ្លាំង។

ពេលដែលអ្នកឈានដល់វ័យ២០ទៅ មុនមករដូវអ្នកអាចសម្គាល់ឃើញមានពណ៌ត្នោត ឬ ពណ៌ខ្មៅស្អិតធ្លាក់មកមុនឈាមក្រហមក៏មានដោយសារវាអាចជាឈាមចាស់ដែលមិនទាន់ធ្លាក់អស់ពីខែមុន។ ពេលខ្លះវាអាចធ្លាក់កណ្តាលវដ្ត ឬខែក៏មាន នេះប្រហែលជាសកម្មភាពអូវុលទុំដែលធ្វើឳ្យមានការធ្លាក់ឈាមដែលធ្លាក់មិនអស់ពីខែមុន។

យើងនឹងនិយាយពីចំណាំអូវុលទុំដោយការាប់វដ្តរដូវនៅអត្ថបទក្រោយ។ វាអាចថាមិនមែនជាបញ្ហាសុខភាពនៅពេលនេះ តែវាអាចជាសញ្ញាសុខភាព មានន័យថាឈាមរដូវអ្នកធ្លាក់អស់មិនលឿន ដែលពេលវានៅក្នុងយូរពេកដែលទាល់តែប្រែពណ៌ខ្មៅហើយស្អិត ហើយសំណាងល្អមានឳកាសធ្លាក់មកទៅតាមពេលវេលា។ ឈាមរដូវដែលស្អិតក្នុងស្បូនយើងអាចបង្កជាបញ្ហាសុខភាពទៅថ្ងៃក្រោយ។ ការពិបាកធ្លាក់ឈាមនេះ អាចមកពីការផឹកគ្រឿងស្រវឹងពេលមករដូវ ការស្រ្តេស ការភ៏យខ្លាច ចិត្តមិននឹងនរ គេងមិនគ្រប់គ្រាន់ សម្រាកមិនបានច្រើន ខ្សោយកម្លាំង ការធ្វើដំណើរ ការមិនបានយកចិត្តទុកដាក់ខ្វល់ពីរដូវពេលវាកំពុងតែមក អាចធ្វើឳ្យរអាក់រអួល។ ពេលខ្លះអាចមកពីកត្តាខាងក្រៅក៏ថាបានដូចជាអាកាសធាតុប្រែប្រួលពេលធ្វើឳ្យយើងកាន់តែត្រូវសម្រប ខោក្នុង ឬ ក្រៅតឹងពេកពិបាកធ្វើចលនា តែអាចមកពីការធ្វើចលនាច្រើនជ្រុលពេក ហត់ ធ្វើឳ្យខួរក្បាល និងរាងកាយយើងទាមទារបិទ ការប្រើផលិតផលមិនចាំបាច់ដូចជាទឹកអនាម័យផ្សេងៗ​ ការប្រើសំឡីអនាម័យទោះជាស្បែកប្រតិកម្ម និងឡើងរមាស់ ការអង្គុយយូរម៉ោងមិនបានដូរសំឡី ឬ ពែង ឬ កំណាត់ក្តី​ មិនបានគេងឳ្យសាច់ដុំបានសម្រាកគ្រប់គ្រាន់ជាដើម។

អ្នកទាំងអស់គ្នាអាចផ្លាស់ប្តូរទម្លាប់មួយចំនួន អ្នកនឹងចាប់អារម្មណ៍ឃើញវដ្តរដូវអ្នកគ្រាន់បើជាងខែមុនភ្លាមៗ អ្នកត្រូវចាប់ផ្តើមពីពេលធ្លាក់ឈាមដល់ពេលមកម្តងទៀត។ យើងផ្តាំឳ្យមិត្តនារីទាំងអស់គ្នាអាចប្រើកំណាត់ស្រ្តីពេលយប់ បើអ្នករវល់ពេលថ្ងៃ ឬ ប្រើកំណាត់ស្រ្តីពេលអ្នកនៅផ្ទះ ឬ ប្រើភូយ សារុងរុំក៏បាន ស្លៀករលង់ៗ និងព្យាយាមគេងសម្រាកឳ្យបានច្រើន ឳ្យវាប្រឡាក់ចុះ​ ដើម្បីសុខភាពយើង។ ការអៀនខ្មាសអាចខាតសុខភាព និងសេចក្តីសុខផ្លូវចិត្តយើងច្រើន។ យើងមានទំហំ XXL ៣២សម ដែលអាចប្រើសម្រាប់ពេលយប់ នឹងសម្រាប់ខ្ញុំ ខ្ញុំទ្រាប់ភួយត្រជាក់មួយទៀត ព្រោះបើខ្ញុំមិនបានងើបដូរពេលយប់ ខ្ញុំអាចបណ្តោយឳ្យវាប្រឡាក់តាមចិត្ត ព្រោះធ្វើមេចឳ្យវាហូរឳ្យអស់។ ពេលខ្លះយើងពាក់សំឡីអនាម័យ ដែលវាមានជាតិគីមីពេលយប់ច្រើនលើស៤ម៉ោងចឹងមិនល្អសម្រាប់សុខភាពស្បែក និងស្បូនយើងទេ។ ផ្លូវពីមាត់ទ្វារមាសអ្នក ទៅស្បូនគឺជិតទេ ការប្រើប្រាស់សារជាតិគីមីដែលមិនចាំបាច់ទៅផ្អិបជាប់នឹងស្បែកមិនមែនជាជម្រើសសុខភាពឡើយ កុំថាឡើយពេលគេងយប់។ អ្នកនឹងដឹងថាអ្នកមានបញ្ហាសុខភាពបន្តពូជ ឬ រដូវ ពេលដែលអ្នកសម្គាល់ឃើញឈាមអ្នកមានពណ៌ប្រផេះៗ នោះអ្នកគួរទៅគ្លីនិកក្នុងការពិនិត្រ អាចមានឆ្លងមេរោគ។ ពេលអ្នកមករដូវ ធ្លាក់សនៅតែមក តែគ្រាន់តែវាលាយឡំគ្នា យើងនឹងនិយាយពីធ្លាក់សក្នុងអត្ថបទក្រោយ ធ្លាក់សជាសញ្ញាធម្មជាតិជួយប្រាប់ពីសុខភាពបន្តពូជរបស់យើង ហើយឈាមរដូវក៏ដូចគ្នា។


10 views0 comments

Comments


bottom of page