top of page
Writer's pictureSovanvotey Hok

ធ្លាក់សមិនមែនជាជម្ងឺទេ!




ខ្លាចធ្លាក់សមែនអត់? តែដូចចំណងជើងចឹង សមិនមែនជាជម្ងឺទេ! ស្រ្តីមានសព្រោះវាជាការលាងសម្អាតពីខាងក្នុងស្បូន និងផ្តល់សំណើមទប់ស្កាត់ការឆ្លងមេរោគតាមទ្វារមាស។ តែទាល់តែសមានការប្រែខុសទម្លាប់ជាប្រចាំទើបជាសញ្ញាថាមានបញ្ហា។


ចង់ដឹងថាសខុសធម្មតាមេច ទាល់តែយើងហ៊ានមើល និងចេះចំណាំទុក ដោយដឹងពីពណ៌ វដ្តរបស់វា នឹងក្លិនជាពិសេស។ រៀនមើលវាពេលចូលបន្ទប់ទឹកម្តងៗ។ ស ធ្លាក់ជារៀងរាល់ថ្ងៃហ្នឹង តែវាដូរទៅតាមវដ្តរដូវរបស់យើង ពេលមករដូវក៏វាធ្លាក់មកដែល តែគ្រាន់តែវាលាយឈាមរដូវ យើងមើលអត់ឃើញ។


សដែលប្រែយើងដឹងច្បាស់ជាងគេ គឺពេលពាក់កណ្តាលនៃវដ្តរដូវ ពងទុំ អូវុលទុំ មានន័យថាដៃស្បូនបញ្ចេញមេជីវិតញី​ ដែលសប្រែជាសថ្លា ដូចស៊ុត វាចឹងព្រោះវាជំនួយមេជីវិតឈ្មោលឱ្យជួយក្នុងការហែលចូល ទៅជួបមេជីវិតញីដែលកំពុងតែទុំ។


សមាន៤ សណ្ឋាន អ្នកទាំងអស់គ្នាចំណាំបាន៖​



រូបទី១៖ ស្អិតដូចបាយម៉ានឃើញសម្គាល់ពេលជិតមករដូវ។

រូបទី២៖ រអិលឃើញសម្គាល់ក្រោយមករដូវ។

រូបទី៣៖ ដូចទឹកនឹងស្ងួតលឿនសម្គាល់ក្រោយពេលពងទុំ។

រូបទី៤៖ ដូចស៊ុត ចំណាំឃើញ ពេលអូវុលទុំ ដែលលក្ខណៈស្វិតរបស់វាធ្វើឳ្យមេជីវិតឈ្មោលងាយស្រួលក្នុងការហែលចូល។

សមានបញ្ហាផ្លែក​ពេលវាប្រែពណ៌លឿងខ្លាំង បៃតង កកស្អិត មានរមាស់ មានក្រហាយ មិនស្រណុក ឈឺកន្លែងគ្លីតូរីសតិចៗ (កន្លែងរំញោចខាងមុខ) មើលឃើញស្បែកខាងក្រៅទ្វារមាសរាងឡើងក្រហម។ នេះអាចជាផ្សិត ឬ មេរោគទាក់ទង នឹងការសម្អាតមិនទាន់បានល្អ អនាម័យខោក្នុង និងការហាលមានធូលីច្រើន ពេលយើងបត់ជើងហើយវាអាចសើមផ្អាប់ ឬ ការលាងសម្អាតពីក្រោយមកមុខ អាចបាក់តេរីពីរន្ធគូទឆ្លង ការឆ្លងពីការប្រើប្រាស់បង្គន់ដែលមិនស្អាតក៏ថាបាន។

បើមានអាការៈរមាស់ ព្យាយាមកុំយកដៃទៅប៉ះ ដោយមិនមានការសម្អាតដៃ សម្អាតទ្វារមាសទឹកធម្មតាបានហើយមិនចាំបាច់ទឹកអនាម័យអ្វីឡើយ ផ្លាស់ខោញឹកញាប់ ផ្តិតស្អាតៗ អាចត្រាំទឹកក្តៅអ៊ុនដើម្បីជំនួយការក្រហាយ។ ត្រូវទៅ

ពិនិត្រឱ្យបានឆាប់ ដើម្បីទទួលការពិនិត្រ និងថ្នាំ ព្រោះផ្សិតអាចធ្វើឱ្យរលាកមាត់ស្បូនខាងក្នុងបើវាមិនត្រលប់មក

ធម្មតាវិញ ក្នុងរយៈពេលពេល ២ ទៅ ៣ សប្តាហ៍។


ស្រ្តីមានប្រែប្រួល ការធ្លាក់ស មិនមែនជារឿងចម្លែកទេ ស្រ្តីភាគច្រើនអាចមានការប្រែប្រួល៣ខែម្តងក៏មាន ឬ ពេលគាត់អាយុរាងច្រើនបន្តិច គាត់ចាប់ផ្តើមមានការធ្លាក់សដូរពណ៌ វាក៏ទាក់ទងនឹងអ័រម៉ូនស្រ្តីដែរ។ ទ្វារមាសស្រ្តីមានទាំងពីរមេរោគ ល្អ និងមិនល្អ ហើយពេលវាបាត់លំនឹង មេរោគមិនល្អឡើងខ្ពស់ជាង វាអាចមានការកើនបាក់តេរី និងធ្វើឱ្យសដូរពណ៌។ ពេលខ្លះជាការឆ្លងកាមរោគ ទទួលស្គាល់ថាវាមានករណីបែបនោះ តែមិនបានន័យថាអាក្រក់ ផ្តេសផ្តាស ឬ យើងចប់ហើយទេ ការឆ្លងមេរោគ ពេលខ្លះមកពីការដាច់រលាត់តូចតាចដែលយើងមិនដឹងខ្លួន ការឆ្លងពីកន្លែងផ្សេងៗដែលយើងមិនបានដឹង ឬ​ ការកបាត់តេរីយូរក៏ថាបាន។ កាមរោគ អាចព្យាបាលបាន នឹងញាុំថ្នាំដូចគ្នាទេ អ្នកនឹងជា បើអ្នកថែខ្លួន និងតាមដានវាដិតដល់។ កុំទុកវាចោលឱ្យសោះ ពេលដែលទ្វារមាសមានបញ្ហា ហើយអ្នកលាក់វា វានឹងធ្វើឱ្យអ្នកមានកង្វល់ជាប់ និងប៉ះពាល់ស្បូនលឿនខ្លាំងមែនទែន។ យល់ថាការពិត ការរួមភេទជាកត្តាដែលច្បាស់ថាមានការឆ្លងកាមរោគរហ័ស ចឹងការប្រើស្រោមអនាម័យគឺចាំបាច់ ហើយសម័យនេះទៀត វាងាយស្រួលក្នុងការរកទិញ និងមានម៉ាក់ល្អៗទៀត។


ព្យាយាមទៅរកពេទ្យពិនិត្រ ទោះដឹងថាអ្នកអាចខ្មាសអៀនតែសុខភាពសំខាន់ជាង។ អ្នកអាចរកគ្លីនិកឯកជន ឬ អង្គការ បើអ្នកខ្លាច អ្នកទាក់ទងទៅគ្លីនិកសុំជួបគ្រូពេទ្យជាស្រ្តី និងពេលទៅដល់អ្នកអាចពិភាក្សាជាមួយគាត់ ដើម្បីសម្រាលភាពភ័យខ្លាច។ នរណាក៏នឹងត្រូវឆ្លងកាត់វាដែរ ភាពភ័យខ្លាចនឹងធូរស្រាលពេលអ្នកធ្លាប់បានពិនិត្រ។


34 views0 comments

Comments


bottom of page